ការគ្រប់គ្រងសត្វល្អិតចង្រៃ

 

Pest Management

ជំនាញ

គ្រប់គ្រងសត្វល្អិត

តើការគ្រប់គ្រងសត្វល្អិតគឺជាអ្វី?

ការគ្រប់គ្រងសត្វល្អិត គឹជាដំណើរការនៃកាត់បន្ថយ ឬ កម្ចាត់សត្វល្អិតចង្រៃដែលរំខានផ្សេងៗពីកន្លែងដែលមានមនុស្សរស់នៅ។ ដំណើរការនេះអាចប្រព្រឹត្តទៅនៅក្នុងផ្ទះ ការរិយាល័យឬក្នុងអាការសាធារណះ។ ជាធម្មតា ការគ្រប់គ្រងសត្វល្អិតគឺ​ត្រូវមានការពាក់ព័ន្ធនឹង​ប្រើថ្នាំសម្លាប់សត្វល្អិត​​ ដើម្បីការពារកុំអោយមានការរាតត្បាតចូល ​និង​ដើម្បីសម្លាប់សត្វល្អិតដែលមានវត្តមានរួចហើយ។

អ្វីទៅជាសត្វល្អិតចង្រៃ?

  • សត្វល្អិតចង្រៃ គឺជាពពួកសត្វដែលផ្តល់ផលប៉ះពាល់អាក្រក់ដល់ មនុស្ស សត្វចិញ្ចឹម រុក្ខជាតិ ចំណីីអាហារ និង ទឹក
  • ពួកវាគឺមានតួនាទីចម្លងជំងឺទៅមនុស្ស សត្វ និង បំផ្លាញបរិស្ថាន រួមទាំងទ្រព្យសម្បតិ្តរបស់យើងផងដែរ

តើសត្វល្អិតចង្រៃអាចធ្វើអ្វីខ្លះ?

សត្វល្អិតចង្រៃអាច

  • បំពុលអាហារ (ដោយមេរោគពីខ្លួនពួកវា)
  • បំផ្លាញចំណីអាហារ ដោយស៊ីផ្នែកខ្លះនៃអាហារ
  • ចម្លងជំងឺ

ហេតុអ្វីបានជាយើងត្រូវគ្រប់គ្រងសត្វល្អិតចង្រៃ?

  • ដើម្បីបរិស្ថាន ស្អាត មានអនាម័យ
  • ដើម្បីបរិស្ថានដែលគ្មានមេរោគ និង ជំងឺ
  • ដើម្បីបញ្ឈប់ការលូតលាស់ រីករាលដាលយ៉ាងលឿនរបស់សត្វល្អិត