ប្រវត្តិក្រុមហ៊ុន

ក្រុមហ៊ុន ផេសធូឃៀល (Pestokill Service Pte​ Ltd​)​ គឺជាក្រុមហ៊ុនកម្ចាត់សត្វល្អិតដ៏ជំនាញ និង ច្បាស់លាស់មួយ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤ នៅព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងឆ្នាំ២០១០ ក្រុមហ៊ុនផេសធូឃៀល (Pestokill Service Pte​ Ltd​)​ គឺ​ ស្ថិតនៅក្រោមរចនាសម្ព័ន្ធគ្រប់គ្រងថ្មី របស់ក្រុមហ៊ុន ​ជីឌីស្រ្ទីប៊្យូសិន​​​​(G Distribution Co., Ltd ) ​។

ហេតុនេះហើយ Pestokill Service នឹងក្លាយជាស្លាកយីហោ របស់ក្រុមហ៊ុន ជីឌីស្រ្ទីប៊្យូសិន (G Distribution Co., Ltd) ។

សេវាកម្មរ​បស់យើង

 

ហេតុអ្វីជ្រើសរើសយើង?

យើងជាក្រុមហ៊ុនកម្ចាត់សត្វល្អិតដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ។  ដែលមានបទជាមួយនឹងបទពិសោធន៍ ២៤ ឆ្នាំ ក្នុងវិស័យនេះ  យើងយល់ដឹងបរិស្ថាន និង ប្រភេទសត្វល្អិតនៅក្នុងប្រទេសកម្ពុជាច្បាស់។​

បុគ្គលិករបស់ពួកយើងមានជំនាញច្បាស់លាស់ដែលបានទទួលការបណ្តុះបណ្តាលពីអ្នកជំនាញកម្ចាត់សត្វល្អិត។ លើសពីនេះទៅទៀតយើងក៏មានថ្នាក់ដឹកនាំដែលមានជំនាញរបស់ពួកយើង រួមមានជនជាតិសឹង្ហបុរី ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ដើម្បីគាំទ្រក្រុមការងាររបស់យើង ហើយដើម្បីធានាថាយើងគោរពតាមតម្លៃនៃការងារចំពោះសេចក្តីពេញចិត្តរបស់អតិថិជន។